សូមស្វាគមន៍ដល់បងប្អូនទាំងអស់គ្នា ដែលបានចូលទស្សនាគេហទំព័ររបស់ខ្ញុំបាទ ហើយកចង់ដឹងដែលថាតើ មានអីប្លែក នឹងមានអ្វីអួតលោកអ្នក!!!​​ ចឹងតោះទៅមើលទាំងអស់គ្នាមើលតើវាអស្ចារ្យមេចទៅ

ថ្មី! ថ្មី! ថ្មីទៀតហើយ!​ បើចង់ដឹងចាំអង្កាល់! ចុចមើលអស់មានលុយហា!!!

Showing posts with label សុខភាពនិងស្នេហា. Show all posts
Showing posts with label សុខភាពនិងស្នេហា. Show all posts

Tuesday, June 19, 2012

បុរស​សារភាពស្នេហ៍​លឿន​ពេក​ មិនទទួល​ការ​ទុកចិត្ត​


"បង​ស្រឡាញ់​ អូន" ពាក្យ​មួយ​ឃ្លា​ដ៏​ខ្លី តែ​មាន​ន័យ​ជ្រៅ​នេះ គឺជា​ពាក្យ​ដែល​បុរស​និយាយ​ទៅ​កាន់​នារី​ដែល​ខ្លួន​ស្រឡាញ់​នៅ​ពេល​សារភាព​ ប្រាប់​ពី​អាថ៌កំបាំង​ក្នុង​បេះ​ដូង​។ ការ​និយាយ​ពាក្យ​មួយ​ឃ្លា​ដែល​មាន​បី​ម៉ាត់​នេះ​ មិន​សុទ្ធ​សឹង​តែ​ទទួល​ជោគ​ជ័យ​ទាំង​អស់​នោះ​ទេ ហើយ​បើ​និយាយ​ខុស​ពេល​វេលា​ផង​នោះ ការ​បរាជ័យ​កាន់​តែខ្ពស់​ថែម​ទៀត​។ ​ការ​សារភាពស្នេហ៍​លឿន​ ឆាប់​រហ័ស​ពេក ភាគ​ច្រើន​មិន​សូវ​ទទួល​ជោគ​ជ័យ​ទេ ដោយ​សារ​មិន​ទទួល​បាន​ទុកចិត្ត​ពី​ខាង​នារី​។ ការ​លើ​ក​ឡើង​នេះ គឺ​យោង​ទៅ​តាម​ការ​រកឃើញ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​ដែល​មក​ពី​ វិទ្យាស្ថាន​បច្ចេក​វិទ្យា​​ម៉ាសា​ឈូសេត​ សហរដ្ឋ​អាមេរិក​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ថា​ បុរស​ដែល​សារភាព​ស្នេហ៍នៅ​រយៈ​ពេល​ដំបូង​នៃ​ទំនាក់​ទំនង​ គឺ​នឹង​មិន​ទទួល​ការ​ទុក​ចិត្ត​នោះ​ទេ​។
ដើម្បី​រក​ឃើញ​នូវ​ចំណុច​នេះ​ ក្រុម​អ្នក​ស្រា​វជ្រាវ​ទាំង​នោះ​បាន
​ធ្វើ​ការ​សាក​សួរ​សំណួរ​ទៅ​កាន់​បុរស​ នារី​ចំនួន ៤៥​នាក់​នៅ​សហរដ្ឋ​អាមេរិក​។ ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ថា បុរស​ចំនួន​ ៦១​,៥% ជា​អ្នក​សារភាព​ស្នេហ៍​មុន​ភាគី​នារី​។​ ចំណែក​ឯ​បុរស​ដែល​សារភាព​ទាំង​នោះ​ គឺ​ប្រើ​រយៈ​ពេល​ជា​មធ្យម ៩៧,​៣ថ្ងៃ​នៃ​ទំនាក់​ទំនង​ មុន​ពេល​សារភាព​បញ្ជាក់​ពី​អាថ៌កំបាំង​ក្នុង​ជម្រៅ​បេះ​ដូង​។ រយៈ​ពេល ៩៧,៣ថ្ងៃ​នេះ​ គឺ​លឿន​ជាង​ភាគី​នារីចំនួន ៦​សប្ដាហ៍​ នេះបើ​យោង​តាម​ព្រឹត្ត​បត្រ​ចិត្ត​វិទ្យា​សង្គម​ និង​បុគ្គលិក​លក្ខណៈ​។​
ផ្ទុយ​ពី​ភាគី​នារី​ដែល​មិន​ចង់​លឺ​ពាក្យ​សារភាព​ពី​បុរស​លឿន​ពេក ភាគី​បុរស​នឹង​សប្បាយ​ពន់​ពេក ប្រសិនបើ​នារី​ប្រើ​ពាក្យ​បី​ម៉ាត់​នេះ​កាន់​តែ​លឿន​។​
អ្វី​ដែល​សំខាន់​ ដែល​ខ្មែរ​សារិកា​ចង់​លើក​ឡើង​ គឺ​បុរស​ ទាំង​ឡាយ​ត្រូវ​ធ្វើ​ការ​សង្កេត​នារី​​ដែល​ខ្លួន​លួច​ស្រឡាញ់​ឲ្យ​បាន​ ច្បាស់​លាស់ មុន​នឹង​ហាថ្លែង​វាចារ​សាសព្ទសារភាព​ស្នេហា​ទៅ​កាន់​នារីម្នាក់​នោះ​ ព្រោះ​ពេល​ដែល​និយាយ​រួច​ហើយ​ អ្វី​ដែល​យើង​ចង់​លឺ​តប​មក​វិញគឺ​ពាក្យ​ថា "អូន​ក៏ស្រឡាញ់​បង​ដែរ" ។ ដូច​ដែល​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ពាក្យ​មួយ​ឃ្លា​នេះ គឺ​ពិបាក​នឹង​និយាយ​ណាស់ សម្រាប់​បុរស​ដែល​មិន​ធ្លាប់​មាន​បទ​ពិសោធ​ ដូច​ដែល​បទ​ចម្រៀង​មួយ​បទបាន​ច្រៀង​ថា ហ៊ាន​ស្រឡាញ់ តែ​មិន​ហ៊ាន​សារភាព​ដូច្នេះ​ដែរ​។​

វិធី​បំបាត់​ភាពខូច​ចិត្ត​សម្រាប់​បុរស​



ហេតុ​អ្វី​អូន​ទៅ​ចោល​បង​ ?
មិន​មែន​មាន​តែ​នារី​ទេ​ដែលចេះ​ខូច​ចិត្ត​ បុរស​ក៏​ចេះ​ឈឺ​ចាប់​ដោយ​សារ​ការ​បែក​បាក់​បេះ​ដូង​ដែរ​ ហើយ​ប្រហែលជា​ពិបាក​​ជា​ង​នារី​ទៀត​ផង​ នៅ​ពេល​ដែល​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ជាង​ជីវិត​ ប្រែ​ចិត្ត​ទៅ​មាន​អ្នក​ថ្មី​។ ខាង​ក្រោម​នេះ​ គឺ​ជា​វិធីសាស្រ្ដ​មួយ​ចំនួន ដែល​អាច​ឲ្យ​បុរស​ដែល​ខូច​ចិត្ត​ស្អិត​ទ្រូង​ ដោយ​សារ​ស្នេហា​ ងាក​មក​សប្បាយ​រីក​រាយ​ដូច​ដើម៖​ ១- កុំ​បន្ត​សម្រក់​ទឹក​ភ្នែក​

គន្លឹះបីយ៉ាងក្នុងការដោះស្រាយបញ្ហាប្រច័ណ្ឌ



បុរស​ប្រ​ច័ណ្ឌ​ស្រ្ដី​
សុភា ​សិត​ខ្មែរ​មួយ​ឃ្លា​បាន​ពោល​ថា “ប្រ​ច័ណ្ឌ​ព្រោះ​ស្រឡាញ់” ពិ​ត​ជា​ត្រឹម​ត្រូវ​ណាស់ ប៉ុន្ដែ​ការ​ប្រ​ច័ណ្ឌ​នេះបែរ​ជា​ក្លាយ​ទៅ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ ដែល​នាំ​ឲ្យដៃ​គូ​ស្នេហា​បែក​បាក់គ្នា​ទៅ​វិញ។ តើ​អ្វីទៅ​ជា​ការ​ប្រ​ច័ណ្ឌ? ហើយ​តើ​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រ​ច័ណ្ឌ​នេះ បាន​ដោយ​របៀប​ណា? ថ្ងៃ​នេះ ខ្មែរ​សារិកា​នឹង​ពាំ​នាំ​ចម្លើយ​មក​ជួន​លោក​អ្នក​។ យោង​តាម​

អ្នកណាត្រូវចេញលុយនៅថ្ងៃណាត់ជួបដំបូង?




ការណាត់​ជួប​ដំបូង​

អ្នកទាំង​អស់​គ្នា​ដឹង​ ហើយ​ថា​ សម័យ​នេះ​គឺ​ជា​សម័យ​ដែល​ ប្រុស​ និង​ស្រី​មាន​សិទ្ធស្មើ​គ្នា​ទាំង​អស់​។ បើ​ដូច្នេះ​មែន តើ​អ្នក​ណា​នឹង​ត្រូវ​ចេញ​លុយ​ ដែល​ភាសា​សាម័ញ្ញ​ថា​ប៉ាវ នៅ​ថ្ងៃ​ណាត់​ជួប​គ្នា​ជា​លើក​ទី​មួយ​​​នោះ​? យោង​តាម​ការ​ស្ទង់​មតិ​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា ស្រ្ដីជ​នជាតិ​អង់​គ្លេស​ច្រើន​ជា​ង​ពាក់​កណ្ដាលបា​ន​ឆ្លើយ​ថា​ ពួក​គេ​បាន​ចំណាយ​លុយ​សម្រាប់​

សិច​ និង​អាហារ​ពេល​ព្រឹក​ មាន​ទំនាក់​ទំនង​គ្នា​មិន​គួរ​ឲ្យ​ជឿ​


អ្នក​ប្រហែលជា​មិន​ទាន់​ដឹង​ទេ​ថា អាហារ​ពេល​ព្រឹក​ និង​សិច ក៏មាន​ភាព​ទាក់​ទង​គ្នា​ដែរ ដែល​ប្រហែល​ជា​អ្នក​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ប្រសិន​បើ​ដឹង​នោះ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ជប៉ុន​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​យុវ​វ័យ​ ចំនួន​ ៣០០០នាក់​ ហើយ​ជា​លទ្ធ​ផល​ អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​បាន​រក​ឃើញ​ថា យុវវ័យ​ដែល​មិនញ៉ាំ​អាហារ​ពេល​ព្រឹក​​ បាន​បាត់​បង់​ភាព​បរិសុទ្ធ​នៅ​ក្នុង​អាយុ​ក្មេង​វ័យ​ មាន​ន័យ​ថា​ អ្នក ​ដែល​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹកមានអត្រា​ឈាន​ទៅ​រក​ការ​រួមភេទ​ខ្ពស់​ ​។bf ដោយ​មិន​ទាន់​បញ្ជាក់​លម្អិត​ពី​ការ​ស្រាវ​

អាថ៌កំបាំង៥ចំណុចនៅពីក្រោយការចែវចូវស្រី


ការ​និយាយ​មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ​ តែ​បើ​និយាយ​ឲ្យ​គេ​ចាប់​អារម្ភ​ទើប​ជា​រឿង​មិន​ស្រួល។ គួរ​ឲ្យ​តឹង​ទ្រូង​ណាស់​ នៅ​ពេល​ពេញ​ចិត្ត​នឹង​នារី​ម្នាក់​តែ​មិន​ដឹង​ថា​ត្រូវ​ទៅ​ធ្វើ​យ៉ាង​ណា​ទើប ​ធ្វើ​ឲ្យ​នាង​ចាប់​អារម្មណ៍​នោះ។ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​បាន លុះ​ត្រា​តែ​អ្នក​មាន​ការ​រៀបចំ​ឲ្យ​បាន​ល្អ​នូវ​កត្តា​៣គឺ​ កាយ វាចា​ និង​ចិត្ត។ ខាង​ក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​យក​បេះដូង​នារី​ ម្នាក់​បាន៖

១០យ៉ាង​ ដែល​បុរស​ត្រូវ​ការ



បុរស​ខ្លះ​ចូលចិត្ត​ ភាព​ប្រណិប្រណាក់​​តែ​បុរស​ខ្លះ​ទៀត​ចូល​ចិត្ត​ភាព​ ម៉ឺងម៉ាត់​ចំពោះ​រឿង​ស្នេហ៍។​ បើ​និយាយ​ថា​ឆ្វេង​គឺ​គ្មាន​ស្ដាំ​នោះ​ទេ។ ហើយ​បុរស​ប្រភេទ​នេះ​បើ​ទោះ​ជា​

បងអាត្មានិយម អូនមិនដល់ត្រើយ!


 
បន្ទាប់​ពី​ការ​ធ្វើ​សកម្មភាព​លើ​គ្រែ​រួច ​ហើយ ពេល​ខ្លះ​ភាគី​ខាង​ស្រី​មាន​ការ​អាក់អន់ចិត្ត​យ៉ាង​ខ្លាំង​ ដោយសារតែ​ភាគី​ខាង​បុរស​មិន​បាន​នាំ​នាង​ដល់​ឋានសួគ៌​។ ដូច្នេះ​សូម​បុរស​គ្រប់​រូប​ មេត្តា​គិត​ពី​បញ្ហានេះ​ផង ត្រូវ​រក​វិធីសាស្ត្រ​យ៉ាង​ណា ទើប​អាច​ឡើង​ឋានសួគ៌​មាន​ទាំង​ពីរ​នាក់​នោះ។ ខាង​ក្រោម​នេះ​ជា​បញ្ហា​មួយ​ចំនួន​ដែល​រារាំង​ស្ត្រី​មិន​ឲ្យ​ឈាន​ដល់​ចំណុច ​កំពូល​បាន៖

សញ្ញា​បញ្ជាក់​ថា​គេ​លែង​ស្រលាញ់​ អ្នក


ពេល​ស្គាល់​គ្នា​ដំបូង គូស្នេហ៍​ទាំង​ពីរ មាន​អារម្មណ៍​ពេញ​ចិត្ត​គ្នា ដោយ​ការ​សិក្សា និង​សម្របសម្រួល ទម្លាប់ ចំណង់ចំណូលចិត្ត​គ្នា​ទៅវិញ​ទៅមក​​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម។ ក្រោយ​មក ទោះបី​ជា​អ្នក​ទាំង​ពីរ​គិត​ថា អ្នក​ទាំង​ពីរ​ពិត​ជា​គូរ​ស្នេហ៍​ដ៏​សក្ដិសម កាល​ពី​ពេល​ចាប់​ផ្ដើម​ក៏​ពិត​មែន តែ អ្វី​ៗ​ក៏​អាច​កែប្រែ​បាន​ដែរ​នៅ​ពេល​ដែល​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ ទាំង​ពីរ​លែង​មាន​អារម្មណ៍​ស្រលាញ់​តទៅទៀត​នោះ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ខ្លះៗ អាច​បញ្ជាក់​ថា​គេ​លែង​ស្រលាញ់​អ្នក។

ចង់​បាន​ស្នេហ៍​ពិត​មួយ ក៏​ពិបាក​ ម្លេះ!



បង្កើត​ស្នេហ៍​ជា​រឿង​ងាយ​ តែ​ចង់​ថែ​ស្នេហ៍​ឲ្យ​គង់វង្ស ទើ

ប្រាប់ថា​ស្នេហ៍​ដោយ​មិន​បាច់​វាចា


តើ​យុវវ័យ​ឆ្ងល់​ទេ​ ធ្វើ​បែប​ណា​ទើប​អាច​បង្ហាញ​អ្នក​ដទៃ​ពី​ក្ដី​ស្រលាញ់​ដោយ​មិន​បាច់​បក​ ស្រាយ​នោះ?អ្នក​អាច​ប្រើ​សកម្មភាព​ដើម្បី​សំដែង​នូវ​សេចក្ដី​ស្រលាញ់​បាន​ ដោយ​មិន​ចាំ​បាច់​និយាយ​ថា “បង​​ស្រលាញ់​អូន​នោះ​ទេ”។ បើ​ចង់​បង្ហាញ​នូវ​ក្តី​ស្នេហ៍​ដល់​នារី​ឲ្យ​ដឹង​នោះ​វា​ជា​រឿង​ងាយ​ណាស់​ ព្រោះ​នារី​តែង​តែ​ឆាប់​ស្ញប់ស្ញែង​និង​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ផ្សេងៗ​ ទោះ​ជា​តូចតាច​ក្ដី។ ដូច្នេះ​កាយវិការ​ងាយៗ​ដូច​ខាង​ក្រោម​ពិត​ជា​អាច​ជួយ​អ្នក​បង្ហាញ​នូវ​ក្ដី​ ស្នេហ៍​បាន៖

មិន​ប្រាកដ សោះ​ថា​ខ្ញុំ​ នៅ​ស្រលាញ់​គាត់​ឬ​អត់!


មិត្ត​អ្នក​អាន​ទាំង​អស់​ប្រាកដ​ជា​ដឹង​ ហើយ​ថា ការ​ស្រលាញ់​ដែល​មិន​មាន​ភាព​​ស្មោះត្រង់ ប្រាកដប្រជា នោះ​នឹង​ត្រូវ​បញ្ចប់​ដោយ​ការ​សុំ​បែក​ ឬ​លែង​លះ ទោះបី​ជា​បាន​រៀបការ​ហើយ​ក៏​ដោយ។មនុស្ស​ភាគ​ច្រើន​ និង​​ជា​ពិសេស​យុវវ័យ តែង​តែ​សម្រេច​ចិត្ត​លើ​រឿង​នេះ ​ក្នុង​រយៈ​ពេល​ខ្លី ដោយ​យោង​តាម​អារម្មណ៍​ភ្លាម។ដូច​នេះ​អ្នក​គួរ​ប្រាកដ​ថា តើ​អ្នក​ពិត​ជា​ស្រលាញ់​មនុស្ស​ម្នាក់​នោះ ឬ​​ទេ? តើ​ក្រៅ​ពី​ម្នាក់​នោះ​ អ្នក​នៅ​មាន​​នរណា​ផ្សេង​ទៀត​មក​ជាប់​ទាក់ទង​ទេ?

ខ្ញុំ ចង់​ដឹង​ថាមិត្ត​អ្នក​អាន​​មាន​ភាព​ប្រាកដ​ប្រជាក្នុង​រឿង​សំខាន់​នេះ​ឬ​នៅ សូម​ងាក​មក​គិត​ឡើង​វិញបន្តិច​មើល!

១. វិ

តើត្រូវបំភ្លេចមនុស្សដែលជាទីស្រលាញ់ដោយរបៀបណា?


ក្នុងការបំភ្លេចមនុស្សម្នាក់ដែលជាទីស្រលាញ់សំរាប់អ្នកនោៈគឺមានការលំបាកណាស់មែនទេ?

ប៉ុន្តែមនុស្សភាគច្រើនគឺជៀសមិនផុតពីការបែកបាក់ស្នេហានូវលើកទីមួយដើម្បីឈានទៅរក
អ្វីដែលជាអនាគតដ៍ភ្លឺស្វាងសំរាប់ពួកគេទេ។

គន្លឺះទាំង ១០ ដើម្បី​យកឈ្នះចិត្ត​ស្រី


ដៃ​គូស្នេហា​ថ្មី​ថ្មោង
យោង ​តាម​អ្នក​ជំនាញ​ខាង​ស្នេហា​បាន​ឲ្យ​ដឹង​ថា គោល​ការណ៍​ដ៏​សំខាន់​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចាប់​អារម្មណ៍​ និង​បាក់​ចិត្ត​មក​លើ​អ្នក​ គឺ​ការ​ចាប់​ផ្ដើម​នា​គ្រា​ដំបូងដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ពោល​គឺកំឡុង​ពេល​​នៃ​​ការ​ចាប់​ផ្ដើម​នូ​វការ​សន្ទនា​។ ប៉ុន្ដែ​វា​មិន​មែន​ងាយ​ស្រួល​នោះ​ទេ ក្នុងការ​ធ្វើ​នាង​នារី​ម្នាក់​និយាយ​មក​រក​អ្នក​ដោយ​ពេញ​ចិត្ត​នោះ​។ ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​ទាំង​១០ ដែល​អាច​ឲ្យ​អ្នក​យក​ឈ្នះ​ចិត្ត​មនុស្ស​ស្រី ឲ្យ​នាង​ចាប់​អារម្មណ៍​មក​លើ​អ្នក និង​និយាយ​ជាមួយ​អ្នក​​នៅ​គ្រា​ជួប​អ្នក​ដំបូង៖
១- ប្រើ​ប្រាស់​នូវ​បរិស្ថាន​ជុំវិញ​ ដើម្បីចាប់​ផ្ដើម​ការ​សន្ទនា​។ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​បរិស្ថាន​គួរ​ឲ្យ​ទាក់​ទាញ ដែល​មាន​ដូច​ជា​បែប​កំប្លែង​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដើម្បី​ឲ្យ​នាង​បង្ហើប​វាចារ​សារសព្ទ​មក​រក​អ្នក​។

បុរស​​ចង់​​បាន​អ្វី​ពី​នារី?​


អ្វី​ដែល​បុរស​ត្រូវ​ការ​ពី​នារី​ក្នុង​​​ខ្សែរ​ជីវិត​ស្នេហា​រួម​គ្នា​​ មាន​ច្រើន​យ៉ាង​។ មាន​អ្នក​ខ្លះ​​គិតថា​ បុរស​​ស្រឡាញ់​ស្ត្រី​ គឺ​គិត​តែ​ទៅ​លើ​ ​រូប​សម្ផស្ស​ខាង​​ក្រៅ​​ ​និង​គិត​តែ​ពី​រឿង​លើ​គ្រា​។ តើ​ពិត​ជា​អីចឹង​មាន​ទេ?ស្ត្រី​​មួយ​ចំនួន​គិត​ថា​ ​បុរស​​ស្រឡាញ់​ខ្លួន​​​គឺ​គិត​​​តែ​ទៅ​លើ រាង​កាយ​និង​សម្ផស្ស។ រាង​កាយ​សម​សួន​នេះ ​គឺនារី​តែង​យល់​ថា​ ​បុរស​​ជា​ទូទៅ​ ចង់បាន​នារី​ដែល​មាន​រូបរាង​ស្អាត​ ឆ្វែល​ មាន​ដៃ​ជើង​ស្រលូន និង​ចេះ​ស្លៀកពាក់​ទាន់​សម័យ​នឹង​គេ។​ ទីពីរ​ ស្កប់ស្កល់​ផ្នែក​ផ្លូវ​ភេទ ស្ត្រី​មួយ​ចំនួន​គិត​​ថាបុរស​​គិត​តែ​ពី​ផ្លូវ​ភេទ។ បើ​​តាម​ការ​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា​ បុរស​គិត​អំពី​សិច​រៀងរាល់​១៤វិនាទី​ម្ដង។ តើ​នេះ​​មាន​ន័យ​ថា​ បុរស​ត្រូវ​ការ​យ៉ាង​នោះ​ពី​ដៃ​គូ​របស់​ខ្លួន​ឬ? និង​ចុង​ក្រោយ ចង់​បាន​ការ​គ្រប់គ្រង៖ ស្ត្រី​ភាគ​ច្រើន​យល់​ថា​ បុរស​ចង់​គ្រប់គ្រង​ទៅ​លើ​ស្ត្រី​ ព្រោះ​ទំនៀមទំលាប់​និង​ប្រពៃណី​មួយ​ចំនួន​បាន​ណែនាំ​ថា ពិភពលោក​នៅ​តែ​ជា​របស់​បុរស​ ហើយ​បុរស​គួរ​តែ​គ្រប់គ្រង​អ្វី​គ្រប់យ៉ាង​នៅ​ក្នុង​លោក​នេះ​ទោះ​បី​ដឹង​ថា​ វា​ជា​រឿង​មិន​ត្រឹមត្រូវ​ក៏​ដោយ។
តើ​ពិត​ជា​អីចឹង​មែន​ឬ​​​​? អ្វី​ទៅ​ដែល​បុរស​ចង់​បាន​​​ពិត​ប្រកដ​ពី​នារី​នោះ​? ​​ខាង​ក្រោម​នេះ ​គឺ​ជា​​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​បុរស​តែង​តែ​ចង់​​​​បាន​ពី​នារី​។
១. ស្នេហ៍​គ្មាន​លក្ខខណ្ឌ
បុរស​ចង់​បាន​អារម្មណ៍​ម្យ៉ាង​ដែល​ស្ត្រី​ផ្ដល់​ក្ដី​ស្នេហ៍​ឲ្យ​ដោយ​គ្មាន​លក្ខខណ្ឌ។ ក្រុម​បុរស​ចង់​បាន​ថា​ទោះ​បី​ជា​ពួក​គាត់​បាន​ប្រព្រឹត្ត​ខុស​បន្តិចបន្តួច​ តែ​ស្ត្រី​នៅ​តែ​អភ័យ​ទោស​ហើយ​ផ្ដល់​ឱកាស​ឲ្យ​កែ​កំហុស​ជា​ថ្មី។ ហើយ​ម្យ៉ាង​ទៀត​បុរស​ចង់​បាន​ធម៌​ត្រជាក់​ជាជាង​ធម៌​ក្ដៅ​ដែល​បុរស​ពិបាក​នឹង​ទប់​ចិត្ត។