ការនិយាយមិនមែនជារឿងពិបាកនោះទេ តែបើនិយាយឲ្យគេចាប់អារម្ភទើបជារឿងមិនស្រួល។ គួរឲ្យតឹងទ្រូងណាស់ នៅពេលពេញចិត្តនឹងនារីម្នាក់តែមិនដឹងថាត្រូវទៅធ្វើយ៉ាងណាទើប ធ្វើឲ្យនាងចាប់អារម្មណ៍នោះ។ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃបាន លុះត្រាតែអ្នកមានការរៀបចំឲ្យបានល្អនូវកត្តា៣គឺ កាយ វាចា និងចិត្ត។ ខាងក្រោមនេះជាតិចនិកមួយចំនួនដែលអាចជួយឲ្យអ្នកយកបេះដូងនារី ម្នាក់បាន៖
១. ប្រើភ្នែក
ភ្នែកជាកញ្ចក់ដែលអាចឆ្លុះបញ្ចាំងដល់ ចិត្ត។ ត្រូវសម្លឹងមើលមុខនាងដោយកែវភ្នែកស្រទន់តែកុំយូរពេករហូតដល់ នាងអៀនឲ្យសោះ។ នៅពេលដែលអ្នកសម្លឹងទៅនាងដោយកែវភ្នែកពេញចិត្ត ហើយនាងលួចសម្លឹងមកវិញដែរនោះ ហាសហ៎ាជាសញ្ញាវិជ្ជមានហើយ!
២. ស្នាមញញឹម
រាល់ពេលជួបមុខនិងសន្ទនា ត្រូវព្យាយាមឲ្យនាងឃើញស្នាមញញឹមអ្នកដោយស្មោះត្រង់។ ការញញឹមអាចបញ្ជាក់ពីភាពពេញចិត្តដែលអ្នកមានចំពោះនាង។
៣. ណែនាំខ្លួន
បើអ្នកមិនធ្លាប់និយាយជាមួយនាងទេ ត្រូវចេះចាប់យកឱកាសណែនាំខ្លួនរបស់អ្នកឲ្យនាងស្គាល់។ តែការណែនាំខ្លួនគួរតែនិយាយការពិត មិនគួរអួតពេកទេ។ ម្យ៉ាងទៀតក្នុងដំណាក់កាលសន្សំពិន្ទុនេះ ត្រូវច្បាស់ថាមាត់របស់អ្នកគ្មានក្លិនអាក្រក់នោះទេ។
៤. ពេលសន្ទនា
ដំបូងគួរផ្ដើមសន្ទនាជាមួយនាងពីរឿងដែល នៅជុំវិញខ្លួនជាជាងចាប់ ផ្ដើមដំបូងពីរឿងផ្ទាល់ខ្លួនរបស់នាងតែម្ដង។ នៅពេលសន្ទនាត្រូវតែប្រយ័ត្នរាល់ពាក្យសម្ដីដែលបាននិយាយចេញ ធ្វើយ៉ាងណាឲ្យនាងយល់ថាអ្នកជាមនុស្សមានរបៀបនិងគួរជាទីរាប់ អាន។ ម្យ៉ាងទៀតមិនត្រូវនិយាយកាត់សម្ដីនាងនោះទេ ត្រូវទុកពេលឲ្យនាងនិយាយតាមសម្រួល ហើយយកចិត្តទុកដាក់ស្ដាប់ដោយស្នាមញញឹមនិងពាក្យយល់ស្រប។
ជាពិសេសមុនពេលចូលទៅសន្ទនាជាមួយនាង គួរតែរកចំណុចវិជ្ជមានរបស់នាងឲ្យហើយដើម្បីផ្ដល់ឲ្យនាងនូវការ សរសើរនៅពេលសន្ទនា។
ហើយអ្វីដែលមិនត្រូវភ្លេចនោះ ក្នុងពេលសន្ទនាចាំបាច់ត្រូវបញ្ចូលភាពរីករាយដើម្បីឲ្យនាងយល់ថា នៅក្បែរអ្នកហាក់ដូចជាមានអារម្មណ៍ធូរស្រាល។
៥. កាយវិការ
ត្រូវអង្គុយឲ្យត្រង់ខ្លួននិងជៀសវាងរាល់ កាយវិការដែលមិនគួរគប្បី ដែលធ្វើឲ្យនាងយល់ថាអ្នកជាមនុស្សដែលមិនគួរឲ្យរាប់អាន។