តើពិតជាអីចឹងមែនឬ? អ្វីទៅដែលបុរសចង់បានពិតប្រកដពីនារីនោះ? ខាងក្រោមនេះ គឺជាចំណុចពិសេសមួយចំនួនដែលបុរសតែងតែចង់បានពីនារី។
១. ស្នេហ៍គ្មានលក្ខខណ្ឌ
បុរសចង់បានអារម្មណ៍ម្យ៉ាងដែលស្ត្រីផ្ដល់ក្ដីស្នេហ៍ឲ្យដោយគ្មានលក្ខខណ្ឌ។ ក្រុមបុរសចង់បានថាទោះបីជាពួកគាត់បានប្រព្រឹត្តខុសបន្តិចបន្តួច តែស្ត្រីនៅតែអភ័យទោសហើយផ្ដល់ឱកាសឲ្យកែកំហុសជាថ្មី។ ហើយម្យ៉ាងទៀតបុរសចង់បានធម៌ត្រជាក់ជាជាងធម៌ក្ដៅដែលបុរសពិបាកនឹងទប់ចិត្ត។
២. ការគោរព
មានស្ត្រីជាច្រើនបានប្រព្រឹត្តិទង្វើខ្វះការគោរពដាក់បុរសហើយមិនដឹងខ្លួនថាជាចំណុចដែលបុរសមិនចូលចិត្តសោះ។ បុរសគ្រប់រូបចង់ឲ្យដៃគូគោរពខ្លួននិងគ្រួសារតែបើខ្វះការគោរព កំហឹងនឹងផ្ទុះនៅថ្ងៃណាមួយ។
៣. ភាពស្មោះត្រង់
បុរសខ្លាចបំផុត ខ្លាចគេហៅខ្លួនថាជា “អាវែក”។ មិនថាតែរឿងស្នេហាឬបញ្ហាអ្វីផ្សេងឡើយ បុរសសុខចិត្តរស់នៅតែម្នាក់ឯង ប្រសើរជាងរស់នៅជាមួយមនុស្សក្បត់។
៤. ភាពជាក់លាក់មិនសាំញ៉ាំ
ស្ត្រីជាទូទៅ មានសម្ដីខុសពីចិត្ត ដូច្នេះនេះជាហេតុផលដែលនាំឲ្យមានការយល់ច្រឡំនិងការធុញទ្រាន់។ នៅពេលដែលនារីត្រូវការអ្វីមួយ នាងតែងតែនិយាយមិនច្បាស់ហាក់ដូចជាអៀនខ្មាសឬខ្លាចថាខ្លួនអន់ ដែលនេះជាចំណុចដែលបុរសមិនពេញចិត្តព្រោះបុរសចង់បានអ្វីដែលច្បាស់លាស់សគឺស ខ្មៅគឺខ្មៅ។
៥. ចង់ឲ្យស្ត្រីចេះថែខ្លួន
បុរសចង់ឲ្យស្ត្រីថែខ្លួនតែមិនមានន័យថាត្រូវតែមានសម្រស់ស្អាត ស្លៀកពាក់ទាន់សម័យនិងស្បែកម៉ត់ខៃគ្រប់ពេលនោះទេ។ អ្វីដែលបុរសចង់បាននោះគឺ សូមឲ្យមានក្លិនក្រអូប សំលៀកបំពាក់ស្អាត និងចេះតុបតែងខ្លួនឲ្យបានសមរម្យនៅទីសាធារណៈ។
៦. រំលែកការគ្រប់គ្រង
បុរសភាគច្រើនបានបញ្ចប់ទៅហើយ ការគ្រប់គ្រងដែលត្រូវទៅញ៉ាំនៅឯណា ញ៉ាំអ្វី និងការចំណាយប្រាក់។ បុរសមិនចង់ឲ្យស្ត្រី សូម្បីតែទិញឆ្នាំងបាយមួយក៏សួរដែរនោះទេ គឺចង់ឲ្យស្ត្រីមានទំនួលខុសត្រូវលើខ្លួនឯង តាមដែលអាចធ្វើទៅបាន និងបញ្ចេញឲ្យអស់ពីអ្វីដែលខ្លួនពេញចិត្តនិងមិនពេញចិត្ត។ ដូច្នេះអ្វីដែលបុរសចង់បានគឺក្ដីស្រលាញ់ ការគោរពនិងការផ្ដល់តម្លៃ។ អ្នកគួរតែផ្ដល់ឲ្យគាត់ដូចដែលអ្នកចង់បានពីគាត់។ ចាំថាអ្វីដែលជាការរំខានសម្រាប់អ្នក នោះក៏ជារឿងដែលគួរឲ្យធុញសម្រាប់គាត់ដែរ៕