
10. Vopium

វាស្រដៀងសេវាទូរស័ព្ទដែរ អាច Call ទៅក្រៅប្រទេស ដោយគិតលុយតិចតួច . Call ក្នុងប្រទេសមិនអស់លុយ ហើយមានសំឡេងឮច្បាស់។
9. Truphone
វាមានបញ្ចូលជាមួយ Skype, GTalk និង សេវាកម្ម Free ដទៃទៀត Call ចេញដោយមិនខ្វល់រឿងអត់លុយ។ អ្នកអាចយកលេខទូរសព្ទ័, គណនី Twitter ដើម្បីផ្ញើរសារជាអក្សរបាន។
8. Talkatone
អ្នកប្រាកដជារីករាយជាមួយសេវាកម្មរបស់ Google Voice, GTalk និង Facebook VOIP តែសេវាកម្មទាំងនោះនៅបែកខ្ញែកគ្នា ដូចនេះសេវាកម្មទាំងបីនេះ និងរួមបញ្ចូលគ្នានៅក្នុងកម្មវិធីតែមួយ Talkatone ដែលអាចអោយអ្នក Calls និងផ្ញើសារ និងទទួលសារបាន។
7. magicJack
បើអ្នកនៅ សហរដ្ឋអាមេរិក និង កាណាដា អ្នកអាចប្រើកម្មវិធី magicJack នេះធ្វើការ Call ទៅលេខទូរស័ព្ទ និងទូរស័ព្ទលើតុបានដោយមិនអស់លុយ។ ហេតុអីបានជាមិនអស់លុយ គឺមកពីកម្មវិធី magicJack យកប្រព័ន្ធ បញ្ជូនទិន្នន័យ Internet (WiFi, 3G, or 4G LTE connections) ភ្ជាប់ទៅកាន់លេខទូរស័ព្ទទាំងនោះ។
6. Vonage Mobile
ដោយមកពីសេវា VOIP ល្បីនោះ កម្មវិធី Vonage Mobile អាច Call ចេញទៅកាន់អន្តជាតិ ដោយគិតថ្លៃថោកបំផុត ។ កម្មវិធីនេះមាននៅលើប្រព័ន្ធដំណើរការ Android ដែរ។ វាដំណើរការដោយសារប្រព័ន្ធ Internet ទើបបានជាវា Free បាន។
5. Freephoo
កម្មវិធីនេះដូចបណ្ដាលកម្មវិធីដទៃទៀតដែរ។ Freephoo អាចជួយអ្នកក្នុងការ Call Free ទៅកាន់អ្នកប្រើកម្មវិធីនេះ ដោយមានភ្ជាប់ Internet។
4. Fring
ជាមួយកម្មវិធី Fring នេះអ្នកអាច ហៅចេញ និងទទួល ទូរស័ព្ទ ដោយប្រើប្រាស់ប្រព័ន្ធ Internet WiFi និង 3G ឬក៏ 4G LTE បាន។ ប៉ុន្តែអ្វីដែលប្លែកនោះគឺ អាច Call ជាក្រុមបាន និង Call ជាវីដេអូ កម្មវិធីនេះពិសេសណាស់។
3. Skype
បើនិយាយពីកម្មវីធី Free Call ដោយឆ្លងកាត់តាមប្រព័ន្ធ Internet នោះ យើងទាំងអស់គ្នាប្រាកដជាស្គាល់ពាក្យថា Skype ។ Skype គឺកម្មវិធី Free Call ធម្មតា និង Call ជាវីដេអូ ដែលដំណើរការសឹងតែគ្រប់ប្រព័ន្ធ OS ទាំងអស់មិនថាជា កុំព្យូទ័រ ឬទូរស័ព្ទដៃនោះទេ។ វីដេអូ Call របស់ Skype មានប្រព័ន្ធការពារ ភាពរញ្ជួយរូបភាព បាន (anti-shak)។
2. Viber
មានកម្មវិធីនេះនៅក្នុងទូរស័ព្ទ iPhone ប្រៀបដូចជាមានមិត្តចិត្តល្អ ជួយអោយលោកអ្នក Call ផ្ញើសារ, រូបភាព ទៅកាន់គ្រប់ទៅកន្លែងនៅក្នុងពិភពលោកបានដោយមិនអស់លុយ។
1. iCall
ដោយមានមនុស្សជាង 4 លាននាក់កំពុងប្រើនៅជុំវិញពិភពលោកនោះ iCall អាចអោយអ្នកធ្វើការ Call ទៅកាន់លេខទូរស័ព្ទ របស់អ្នករស់នៅ សហរដ្ឋអាមេរិក និង កាណាដា មានដោយឆ្លងកាត់តាមប្រព័ន្ធ Internet (WiFi ឬ 3G) ដោយមិនបាច់សេវាទូរស័ព្ទរបស់អ្នកឡើយ អ្នកមិនអស់លុយទេ ជាមួយការ Call ទៅកាន់លេខទូរស័ព្ទក្រៅប្រទេស។
បន្ទាប់ពីបានដឹងរួចហើយ លោកអ្នកប្រាកដជាចង់បានកម្មវិធីណាមួយក្នុងចំណោមកម្មវិធីទាំង 10 ខាងលើ យកមកបញ្ចូលក្នុងទូរស័ព្ទ iPhone ជាមិនខាន តែបើតាមជាក់ស្ដែងនៅក្នុងស្រុកខ្មែរយើងនេះឃើញថា៖ ការប្រើសេវា Internet យកមក Call នៅក្នុងប្រទេស អស់លុយច្រើនជាងប្រើសេវាកម្មក្នុងស្រុក។ ព្រោះមិនសូវមានអ្នកប្រើ Internet គ្មានដែនកំណត់នោះទេ (Internet ស្រុកខ្មែរថ្លៃដូចមាស) នេះគ្រាន់តែជាគំនិតខ្លះៗរបស់អាក្បាលធំ ៕