Scan គេហទំព័រ និង File របស់លោកអ្នកដោយមិនបាច់មាន Antivirus
កាលបរិច្ឆេទដាក់ផ្សាយៈ 29thខែមករា2012
រៀបរៀងដោយៈ គង់ តូ
លោកអ្នកប្រាកដជាមិនចូលចិត្តមេរោគទេ មែនទេ?
តែបើលោកអ្នកគិតថា File ដែលលោកអ្នកចង់ copy តើមានមេរោគបង្កប់ក្នុងនោះឬទេ លោកអ្នកគួរតែស្គែនវាសិន សឹមថតចម្លង។ ហើយបើសង្ស័យថា គេហទំព័រដែលលោកអ្នកចង់បើកមានមេរោគបង្កប់នៅលើនោះឬទេ នោះលោកអ្នកក៏ត្រូវស្គែនសិនដែរ។
ថ្ងៃនេះ ខេធី៤២ សូមបង្ហាញជូននូវគេហទំព័រមួយឈ្មោះថា virustotal ដែលលោកមានតួនាទីពីរយ៉ាងគឺៈ
- ស្គែនហ្វាល
- ស្គែនយូអរអែល
ហើយផ្ដល់ជូននូវពីរភាសាគឺ
- អង់គ្លេស
- អេស៉្បាញ
តទៅនេះ លោកអ្នកមិនបាច់តំឡើងកម្មវិធីកម្ចាត់មេរោគ (Antivirus) ក៏បានដែរ ក៏លោកអ្នកអាចស្គែនមេរោគដើម្បីការពារកុំឱ្យឆ្លងចូលទៅក្នុងកុំព្យួទ័រ។
នៅពេលដែលលោកអ្នកស្គែនវានឹង Protect នូវ Antivirus និង Antimalware programs ដែលមានជាង ៤៣ឯណុះ ដូចជាៈ
- Avira
- BitDefender
- CLEAN MX
- Google Safebrowsing
- Malc0de Database
- MalwareDomainList
- Phishtank
- SCUMWARE.org
- SpyEyeTracker
- TrendMicro
- URLQuery
- VX Vault
- Wepawet
- Yandex Safebrowsing
- ZeusTracker …
បញ្ជាក់ៈ លោកអ្នកស្គែន file ធំបំផុតបានត្រឹមតែ 32MB ប៉ុណ្ណោះ៕